Skip to main content

សង្រ្កាន្ត និង និយមន័យ ក្នុងវប្បធម៌ខ្មែរ | SANGKRAN AND DEFINATION IN KHMER'S CULTURE


Sangkran was written in Khmer's inscription
#សង្រ្កាន្ត #Sangkran 
និយមន័យទី១៖ តាមការកត់ត្រាក្នុង សៀវភៅឈ្មោះ  (មិត្តសាលាបាលី ទស្សនាវត្តី ពុទ្ធសាសនា និង អក្សរសាស្រ្តខ្មែរ ឆ្នាំទី១ ខែមេសា លេខ៤ ឆ្នាំ១៨៥០)។ អានទំព័រ ពីទី១២៥ មានចំណងជើងថា  "ពិធីចូលឆ្នាំ" ពិធីចូលឆ្នាំខ្មែរ ប្រព្រឹត្តិទៅតាមគតិ ២យ៉ាង៖ គឺ ចូលឆ្នាំតាមបែប ចន្ទគតិ និង សុរិយគតិ។ តាមនិយមន័យនេះ ពាក្យសង្រ្កាន្ត មិនមែនជាពិធីមួយទេ សង្រ្កាន្ត គឺជាការកំណត់ឈ្មោះថ្ងៃមួយនៅក្នុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ។ ពីព្រោះអ្វី?......ពីព្រោះខ្មែរនៅពេលធ្វើពិធីបុណ្យចូលឆ្នាំខ្មែរតាម សុរិយគតិ គឺខ្មែរបានបោះពុម្ពកូនសៀវភៅមួយ មុនថ្ងៃចូលឆ្នាំមកដល់ គេអោយឈ្មោះថា  ៉ថ្ងៃមហាសង្រ្កាន្ត  ៉ដែលប្រព្រឹត្តិទៅតាមសុរិយគតិ(ខែមេសា) តាមចន្ទគិត (ខែចេត្រ)។ តាមបែបបទដើម បែបខ្មែរ មិនមាន ទេវតា ឬ ការហែរ កបិលមហាព្រហ្ម......ស្រាវជ្រាវបន្ថែមដើមជម្រះមន្ទិល.....។
វចនានុក្រម ព្រះសម្តេចសង្ឃរាជ ជួន ណាត
#សង្រ្កាន្ត #Sangkran 
និយមន័យទី២៖ តាមវចនានុក្រម ព្រះសម្តេចសង្ឃរាជ ជួន ណាត បានកត់ត្រាដូចខាងក្រោម៖ សង្រ្កាន្ត (សង់ក្រាន) (ថ្នាក់ពាក្យជានាម សរសេរជា សំស្រ្កឹត សង្រ្កាន្តិ) អធិប្បាយថា ដំណើរឃ្លាតចាកទី; ការឈានចូលដល់; ដំណើរដែលព្រះអាទិត្យ ចរចូលដល់ទីចួបមួយជុំរាសិចក្រ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រ ចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី), ពិធីចូលឆ្នាំថ្មី (សង្រ្កាន្តមានបីថ្ងៃគឺ ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ ថ្ងៃទី២គឺ ពារកណ្តាល ឬហៅថា វ័នបត (ថ្ងៃខ្វាក់), ថ្ងៃទី៣ ជាពារឡើងស័ក គឺផ្លាស់ស័កថ្មី នៅថ្ងៃនេះឯង។ ថ្ងៃសង្រ្កាន្ត, ពីធីសង្រ្កាន្ត។ ត្រស្តិសង្រ្កាន្ត ពីធីត្រស្តិសង្រ្កាន្តដែលក្សត្រិយ៍ពីបុរាណរួមគ្នាក្នុងកាលតែមួយ។
ការបកស្រាយដោយលោក Vann Chansaren កាល ថ្ងៃទី ១៨ មេសា ២០២៦
ខ្លឹមសារទាំងស្រុងខាងក្រោម៖ 
សករាជឡើងព្រមគ្នាជាមួយពេលឡើងស័ក
នៅក្នុងទស្សនវិទ្យាលោកធាតុវិទ្យានៃប្រតិទិនខ្មែរ ការឆ្លងចូលឆ្នាំថ្មី មិនមែនប្រព្រឹត្តទៅតែមួយវិនាទី ឬមួយថ្ងៃហើយចប់នោះទេ ប៉ុន្តែជា ដំណើរការនៃការផ្លាស់ប្តូរ ដែលមានរយៈពេល ៣ ថ្ងៃ (ឬឆ្នាំខ្លះ ៤ ថ្ងៃ) ដោយបែងចែកព្រឹត្តិការណ៍យ៉ាងច្បាស់លាស់ ៖ 
ព្រឹត្តិការណ៍ទី ១ ជា វារៈមហាសង្ក្រាន្ត (ថ្ងៃចូលឆ្នាំទី ១) នេះគឺជាព្រឹត្តិការណ៍ តារាសាស្ត្រសុទ្ធសាធ គឺជាវិនាទីដ៏មហាសុក្រឹត ដែលព្រះអាទិត្យ (១) ធ្វើដំណើរគោចរជុំវិញរាសិចក្របញ្ចប់វដ្តៈចាស់ ៣៦០ អង្សា ហើយឈានជើងជាន់ចូលកាន់ចំណុច ០ អង្សា ០ លិប្ដា ០ ពិលិប្ដា នៃមេសរាសី (០) យ៉ាងពិតប្រាកដ។ វិនាទីនេះហើយដែលហៅថា មហាសង្ក្រាន្ត។ ប៉ុន្តែនៅថ្ងៃនេះ លេខសករាជមិនទាន់ផ្លាស់ប្តូរនៅឡើយទេ (នៅប្រើចុល្លសករាជ និងសករាជដទៃទៀតចាស់ដដែល)។
ព្រឹត្តិការណ៍ទី ២ សង្ក្រាន្តិបុញ្ញកាល គឺថ្ងៃវារៈវ័នបត (ថ្ងៃចូលឆ្នាំទី ២ ឬ អាចមានទី ៣) ជាពេលវេលាកណ្តាល ដែលព្រះអាទិត្យកំពុងបន្តដំណើរចូលទៅក្នុងជម្រៅនៃមេសរាសីបាន ១ អង្សាជាង។ ថ្ងៃនេះជាថ្ងៃឈប់សម្រាក ថ្ងៃកំសាន្តលេងបុណ្យនក្ខត្តប្ញក្ស និងនៅប្រើលេខសករាជចាស់ដដែល។
ព្រឹត្តិការណ៍ទី ៣ ឧទយលគ្នា គឺពារឡើងស័ក (ថ្ងៃចូលឆ្នាំចុងក្រោយ) នេះគឺជាព្រឹត្តិការណ៍ រដ្ឋបាលកាលបរិច្ឆេទ។ ជាវិនាទីនៃការប្រកាស ផ្លាស់ប្តូរលេខសករាជថ្មី (ឡើងស័ក និង ឡើងសករាជព្រមគ្នា)។ វិនាទីឡើងស័កនេះ ភាគច្រើនប្រព្រឹត្តទៅនៅថ្ងៃទី ៣ (ឬទី ៤) នៃពិធីចូលឆ្នាំ ដែលពេលនោះព្រះអាទិត្យបានគោចរចូលជ្រៅទៅក្នុងមេសរាសីប្រហែល ១ ទៅ ២ អង្សាបាត់ទៅហើយ មិនមែននៅ ០ អង្សាទៀតនោះទេ។
ហេតុអ្វីបានជាមានគម្លាតរវាង មហាសង្ក្រាន្ត និង ឡើងស័ក?
តើហេតុអ្វីបានជាបោរាណាចារ្យមិនព្រមឱ្យឡើងសករាជថ្មី នៅថ្ងៃមហាសង្ក្រាន្តតែម្តងទៅ? ចម្លើយដ៏មហាសុក្រឹត គឺឋិតនៅលើប្រភាគនៃពេលវេលាឆ្នាំសុរិយគតិ។
តាមក្បួនសូរ្យយាត្រ មួយឆ្នាំសុរិយគតិ មានរយៈពេលពិតប្រាកដ ៖
៣៦៥ ថ្ងៃ + ៦ ម៉ោង + ១២ នាទី + ៣៦ វិនាទី
នៅថ្ងៃមហាសង្ក្រាន្ត ព្រះអាទិត្យដើរដល់ចំណុច ០ អង្សាមេសរាសីមែន ប៉ុន្តែបើយើងគិតជាចំនួនថ្ងៃ (អហ៌គណ) នៃឆ្នាំចាស់ គឺមិនទាន់ដាច់ស្រឡះល្អនោះទេ (នៅជាប់កន្ទុយប្រភាគម៉ោងនាទី)។
បោរាណាចារ្យត្រូវរង់ចាំឱ្យព្រះអាទិត្យចាយពេលដោះស្រាយចំពោះកន្ទុយប្រភាគនៃកាលវេលានេះឱ្យអស់សិន។ រយៈពេលរង់ចាំនេះហើយដែលបង្កើតបានជាថ្ងៃ វ័នបត។
នៅពេលដែលប្រមាណវិធីទាញរកម៉ោង (តាមរយៈអវសេស និងកម្មជពល) បង្ហាញថា កន្ទុយប្រភាគពេលវេលាត្រូវបានគណនាដាច់ស្រឡះ ១០០% ហើយនោះទើបហោរាចារ្យប្រកាសពារឡើងស័ក បូកបន្ថែមលេខ ១ ទៅលើសករាជចាស់ ដូចជាចុល្លសករាជ ១៣៨៧ ទៅជា ១៣៨៨ ។
នៅក្នុងលោកធាតុវិទ្យា និងតម្រាសូរ្យយាត្រ ចំពោះការរាប់ពេលវេលាត្រូវបានកត់ត្រាជាចំណែកធំៗដែលហៅថា សករាជ។ ជនជាតិខ្មែរយើងនិយមប្រើប្រាស់សករាជ   សំខាន់ៗចំនួន ៤ គឺ ៖ 
១.កលិយុគសករាជ ជាសករាជដែលចំណាស់ជាងគេ កំណត់តាំងពីការចាប់ផ្តើមនៃយុគងងឹត។ 
២.ពុទ្ធសករាជ សករាជដែលរាប់ចាប់តាំងពីព្រះសម្មាសម្ពុទ្ធទ្រង់រំលត់ខន្ធចូលកាន់ព្រះបរិនិព្វាន។ 
៣.មហាសករាជ សករាជដែលរាប់ចាប់តាំងពីស្តេចសាលិវាហនៈបានទទួលជ័យជម្នះ។ 
៤.ចុល្លសករាជ សករាជតូច ឬសករាជប្រចាំការដែលត្រូវបានបង្កើតឡើងក្រោយគេ ហើយត្រូវបានប្រើជាគោលក្នុងការគណនាតម្រាសូរ្យយាត្រជារៀងរហូតមក។
ទោះបីជាសករាជទាំង ៤ នេះ មានប្រភពកំណើត កាលបរិច្ឆេទចាប់ផ្តើម និងអាយុកាលខុសៗគ្នាយ៉ាងណាក្តី ប៉ុន្តែនៅក្នុងក្រឹត្យក្រមនៃការផ្លាស់ប្តូរលេខសករាជបូកថែម ១ ឆ្នាំថ្មី ត្រូវតែប្រព្រឹត្តទៅក្នុងវិនាទីតែមួយព្រមគ្នាទាំងអស់។ ចំណុចនៃការផ្លាស់ប្តូរនេះ មិនមែនគិតនៅថ្ងៃទី ១ មករា ឬថ្ងៃ ១ កើត ខែណាមួយនោះទេ ប៉ុន្តែត្រូវគិតយកវេលាពារឡើងស័ក ជាចំណុចចាប់ផ្តើមថ្ងៃទី ១ នៃឆ្នាំថ្មី។
សូមបញ្ជាក់ចំពោះថ្ងៃពារឡើងស័កនេះឯង មិនថាជា ពុទ្ធសករាជ មហាសករាជ កលិយុគសករាជនោះទេ ត្រូវកើតព្រមៗជាមួយគ្នាក្នុងពេលនេះតែម្តង ដូចជាពុទ្ធសករាជ ២៥៦៩ ត្រូវឡើងជា ពុទ្ធសករាជ ២៥៧០ តែម្តង ជាច្បាប់រដ្ឋបាលកាលបរិច្ឆេទ សម្រាប់កិច្ចការងាររដ្ឋ។ បើយើងនិយាយពីគ្រិស្តសករាជ ត្រូវឡើងតាំងពីថ្ងៃទី ១ ខែមករា មកជាស្រេចហើយ។
 ឯចំពោះការកាន់យកតាមព្រះសង្ឃ និងពុទ្ធបរិស័ទមួយចំនួនដោយកំណត់យក ពុទ្ធសករាជ នៅថ្ងៃ ១ រោច ខែពិសាខនោះ ហៅថា ពុទ្ធសករាជជម្រះ។ ព្រះពុទ្ធសករាជ ដែលព្រះសង្ឃរាប់ហៅថា បកសករាជនោះ គឺរាប់សាសនាជម្រះឲ្យបានត្រឹមត្រូវ ចំនួនឆ្នាំខែថ្ងៃពីថ្ងៃព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅ ដើម្បីឲ្យបានដឹងថា នៅពេលនេះឆ្នាំកន្លង ទៅប៉ុន្មានហើយ ឆ្នាំអនាគតនៅប៉ុន្មានទៀត បច្ចុប្បន្នកាលនេះ ស្ថិតនៅថ្ងៃអ្វី ខែអ្វីជាដើម ដើម្បីជម្រះឲ្យបានពិតប្រាកដ។ តែចំពោះការងាររដ្ឋបាលថ្នាក់ជាតិ ត្រូវកាន់យកពេលថ្ងៃពារឡើងស័ក ដោយកំណត់លេខសករាជទាំងអស់ព្រមជាមួយគ្នាតែម្តង។
                        "រូបមន្តគោលនៃការគណនាបំបែកសករាជ"
ដោយសារការឡើងសករាជប្រព្រឹត្តទៅព្រមគ្នាជានិច្ចនៅពេលឡើងស័ក ដូច្នេះ  គម្លាត (លេខថេរ) រវាងសករាជមួយទៅសករាជមួយ គឺមិនប្រែប្រួលឡើយ។ ផ្អែកតាមឯកសារហោរាចារ្យបានចងក្រងរូបមន្តសមីការយ៉ាងសុក្រឹត ដោយយកចុល្លសករាជ ជាអ័ក្សកណ្តាល សម្រាប់ទាញរកសករាជដទៃទៀតដូចតទៅ ៖
ក.ការទាញរក កលិយុគសករាជ
ចុល្លសករាជ + ៣៧៣៩ = កលិយុគសករាជ
គម្លាតរវាងកលិយុគសករាជ និងចុល្លសករាជ គឺ ៣៧៣៩ ឆ្នាំ។ កាលណាដឹងចុល្លសករាជ គ្រាន់តែបូកថែមលេខថេរនេះ នឹងទទួលបានកលិយុគសករាជភ្លាម ដូចក្នុងឆ្នាំនេះចុល្លសករាជ ១៣៨៨ + ៣៧៣៩ = ៥,១២៧ ក្នុងឆ្នាំនេះ កលិយុគសករាជ ៥,១២៧ឆ្នាំ។ កលិយុគសករាជនេះឯង សម្រាប់យកមកគណនាក្បួនសូរ្យសិន្ធាន្តបុរាណ ពីលគ្នា សំស្ផុដនៃតារាគ្រោះទាំងអស់ក្នុងសម័យបុរាណ ដូចព្រាហ្មណ៍ទាំង ៨ មានកោណ្ឌញ្ញព្រាហ្មណ៍ព្យាកររក ឧច្ច នៃព្រះពុទ្ធជាដើម ដោយកាន់យកកលិយុគសករាជនេះឯង។ លុះមកដល់មានមហាសករាជ ទើបមានក្បួនបញ្ចសូរ្យសិន្ធាន្តិកា បានកាន់យកមហាសករាជ ជាគោលសម្រាប់គណនា គម្ពីរព្ឬហជ្ជាតក លឃុជាតក ជារាសិចក្រ ត្រិយាង្សចក្រ នវាង្សចក្រ រហូតក្បួនមើលប្រផ្នូលប្រចាំប្រទេស ប្រចាំពិភពលោក មានព្ឬហត្សំហិតាជាដើម សុទ្ធសឹងកាន់យកនូវមហាសករាជនេះជាគោល។    
ខ.ការទាញរក មហាសករាជ
ចុល្លសករាជ + ៥៦០ = មហាសករាជ 
ចុល្លសករាជ កើតក្រោយមហាសករាជចំនួន ៥៦០ ឆ្នាំ។ ដូចជាក្នុងឆ្នាំនេះចុល្លសករាជ ១៣៨៨ + ៥៦០ = ១,៩៤៨ ក្នុងឆ្នាំនេះ មហាសករាជ ១,៩៤៨។ យើង ត្រូវដឹងថា ក្នុងសម័យបុរាណ ដូនតាខ្មែរបានប្រើមហាសករាជនេះជាចាំបាច់ ក្នុងការគណនាសូរ្យសិន្ធាន្ត សម្រាប់មហាសង្ក្រាន្ត និងថ្ងៃពារឡើងស័ក និងប្រើសម្រាប់គណនាមើលតម្រាពិជ័យសង្គ្រាម មើល ឧច្ច មើល ស្វក្សេត្រ នៃអ្នកដឹកនាំជាដើម សូម្បីក្នុងការចារសិលាចារឹកលេខសករាជ លើផ្ទាំងសិលាចារឹកទាំងអស់ សុទ្ធតែប្រើលេខមហាសករាជ នេះទាំងអស់តែម្តង។ លុះមកដល់សម័យកណ្តាល យើងឃើញមានប្រើចុល្លសករាជនូវសិលាចារឹកតែមួយកន្លែងគត់ និងប្រើសម្រាប់គណនាសូរ្យយាត្រផងដែរ។ 
គ.ការទាញរក ពុទ្ធសករាជ (មានលក្ខខណ្ឌពិសេស) ត្រង់ចំណុចពុទ្ធសករាជនេះ មានលក្ខខណ្ឌដ៏តឹងរ៉ឹងមួយដែលអ្នកសិក្សាត្រូវប្រុងប្រយ័ត្ន ព្រោះពុទ្ធសករាជរាប់នូវថ្ងៃឡើងស័ក ជាតាមរដ្ឋបាលបរិច្ឆេទ។ បើរាប់សម្រាប់បកសករាជ ត្រូវយកសករាជជម្រះយកតាមថ្ងៃបន្ទាប់ពីថ្ងៃដែលព្រះពុទ្ធបរិនិព្វាន គឺថ្ងៃ ១ រោច ខែពិសាខ។
ចុល្លសករាជ + ១១៨២ = ពុទ្ធសករាជ។ ពុទ្ធសករាជកើតមុន ចុល្លសករាជ ១១៨២ ឆ្នាំ។ ដូចជាក្នុងឆ្នាំនេះចុល្លសករាជ ១,៣៨៨ + ១,១៨២ =២,៥៧០។
អធិប្បាយដោយកូនក្មេង មកពីក្រុងតក្កសិលា
អានបន្ថែមស្តីអំពី សករាជ
បន្ទាប់ពីយើងបានដឹងពីសករាជដែលធ្លាប់បានប្រើហើយ ដូចបង្ហោះខាងដើមកហើយ ឥឡូវសូមជម្រាបជូនកលិយុគសករាជ ដែលបានសរសេរក្នុងតម្រាសូរ្យយាត្រពិស្តារជាង ៥០០ ទំព័រ ដែលខ្ញុំបានដាក់ឈ្មោះឲ្យថា គម្ពីរសូរ្យយាត្រវ្យាខ្យាន ជាបន្តខ្លះ ដូចតទៅ ៖
#កលិយុគសករាជ#
កលិយុគសករាជ មិនមែនគ្រាន់តែជារង្វាស់ឆ្នាំធម្មតាទេ ប៉ុន្តែជារង្វាស់នៃវដ្តកម្មផលរបស់មនុស្សជាតិទាំងមូល។ សូមធ្វើសេចក្តីអធិប្បាយបកស្រាយ ដូចតទៅ ៖
#ទស្សនវិទ្យា និងទ្រឹស្តីនៃកលិយុគសករាជ#
នៅក្នុងទស្សនវិទ្យាលោកធាតុវិទ្យារបស់ព្រាហ្មណ៍ និងព្រះពុទ្ធសាសនា ពេលវេលានៃចក្រវាលត្រូវបានបែងចែកជា ៤ យុគធំៗ ហៅថា មហាយុគមាន ៖
១.សត្យយុគ (ឬ ក្ឬតយុគ) ៖ យុគមាស ធម៌ឈរជើង ៤ ពេញលេញ មនុស្សមានសីលធម៌បរិសុទ្ធ។ (សត្យយុគ ក្នុងសំស្ក្រឹតទេវនាគរីសរសេរថា सत्ययुग។ ពាក្យ សត្យៈ ប្រែថា សេចក្តីពិត ភាពបរិសុទ្ធ។ សំស្ក្រឹតសរសេរជា សត្យយុគ ឯភាសាបាលី សរសេរថា សច្ចយុគ)។ (ក្ឫតយុគ ក្នុងសំស្ក្រឹតទេវនាគរីសរសេរថា कृतयुग។ ពាក្យ ក្ឬតយុគ នេះ អាចសរសេរថា ក្រឹតយុគ ជាសំឡេងស្រួលអានបែបនេះក៏បាន)។
២.ត្រេតាយុគ ៖ យុគប្រាក់ ធម៌បាក់អស់ ១ ជើង (សល់ ៣) សេចក្តីអាក្រក់ចាប់ផ្តើមជ្រៀតចូល។ (ក្នុងសំស្ក្រឹតទេវនាគរីសរសេរថា त्रेतायुग។ ពាក្យថា ត្រេតា  មានន័យថា ចំនួនបី (សំដៅលើធម៌សល់ត្រឹម ៣ ជើង ឬភ្លើងបូជា ៣ ប្រការ)។
៣.ទ្វាបរយុគ ៖ យុគស្ពាន់ ធម៌បាក់អស់ ២ ជើង (សល់ ២) សេចក្តីល្អនិងអាក្រក់មានស្មើគ្នា។ (ក្នុងសំស្ក្រឹតទេវនាគរីសរសេរថា द्वापरयुग។ ពាក្យថា ទ្វាបរៈ មានន័យថា ចំនួនពីរ (សំដៅលើធម៌សល់ត្រឹម ២ ជើង)។
៤.កលិយុគ (យុគបច្ចុប្បន្ន) ៖ យុគដែក ធម៌បាក់អស់ ៣ ជើង (ឈររង្គើលើជើងតែ ១)។ (ក្នុងសំស្ក្រឹតសរសេរថា कलियुग។
ពាក្យថា កលិ ប្រែថា សេចក្តីទាស់ទែង ភាពងងឹត ជម្លោះ ឬឧបទ្រពចង្រៃ។ ទ្រឹស្តីនៃកលិយុគសករាជ គឺជារង្វាស់នៃកាលវេលាដែលមនុស្សជាតិធ្លាក់ចុះសីលធម៌ កើតមានសង្គ្រាម ភាពលោភលន់ និងការបែកបាក់។ ទោះជាយ៉ាងណាក្តី ក្នុងន័យតារាសាស្ត្រ យុគនេះជានិមិត្តរូបនៃការចាប់ផ្តើមចលនាគោចរដ៏ស្មុគស្មាញនៃតារាគ្រោះ ដែលទាមទារឱ្យមាន ហោរាសាស្ត្រ ដើម្បីជួយចង្អុលបង្ហាញផ្លូវដល់មនុស្សលោកដែលកំពុងវង្វេង។
តើធម៌ មានជើង ៤ ក្នុងសត្យយុគនោះ តើដូចម្តេច?
នៅក្នុងទស្សនវិទ្យាបោរាណាចារ្យ ជាពិសេសក្នុងគម្ពីរមហាភារតៈ និងគម្ពីរភាគវ-តបុរាណបានពោលថា ព្រះធម៌ ឬសេចក្តីល្អបរិសុទ្ធនៃចក្រវាល ត្រូវបានកវីនិម្មិតជារូបតំណាងសត្វ គោឧសភៈ ជាគោឈ្មោលដ៏មានកម្លាំងមហិមាមួយក្បាល។
គោឧសភៈនេះ មានជើងចំនួន ៤ ដែលជើងនីមួយៗ គឺជាសសរគ្រឹះនៃសីលធម៌ ដែលទ្រទ្រង់លោកិយនេះឱ្យមានសេចក្តីសុខសន្តិភាព។ នៅក្នុង សត្យយុគ (ក្ឫតយុគ) ដែលជាយុគមាស គោធម៌នេះមានកម្លាំងពេញលេញ ឈរយ៉ាងរឹងមាំនៅលើជើងទាំង ៤ របស់វា ដោយគ្មានការយាយីពីអធម៌ (សេចក្តីអាក្រក់)ណាឡើយ។
ការបំបែកអត្ថន័យនៃ ធម៌ជើង ៤
ជើងទាំង ៤ របស់គោធម៌ ដែលទ្រទ្រង់មនុស្សជាតិក្នុងសត្យយុគនោះ រួមមាន ៖
១.តបៈ សេចក្តីព្យាយាម ឬ ការដុតកម្លោចកិលេស។
មិនមែនសំដៅត្រឹមតែការអង្គុយតាំងសមាធិបិទភ្នែកនោះទេ ប៉ុន្តែគឺជាសេចក្តីអត់ធ្មត់ ភាពម្ចាស់ការលើខ្លួនឯង និងការទប់ទល់មិនឱ្យចាញ់អំណាចនៃលោភៈ ទោសៈ និងមោហៈ។ មនុស្សក្នុងយុគមាស មានកម្លាំងតបៈនេះពេញបរិបូរណ៍ មិនងាយចុះចាញ់នឹងការល្បួងនៃលោកិយឡើយ។
២.សោចៈ ភាពបរិសុទ្ធ។
ភាពស្អាតស្អំទាំងផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្ត។ មនុស្សក្នុងសត្យយុគ មានចិត្តបរិសុទ្ធផូរផង់ គ្មានគំនិតច្រណែនឈ្នានីស គ្មានគំនុំគុំកួន ការស្លៀកពាក់ ឬការបរិភោគសុទ្ធតែប្រកបដោយអនាម័យនិងសីលធម៌ខ្ពស់។ ពួកគេរស់នៅដោយមិនបំពុលធម្មជាតិ និងមិនបំពុលសង្គម។
៣.ទយា សេចក្តីមេត្តាករុណា។
សេចក្តីស្រលាញ់ អាណិតអាសូរ និងការមិនបៀតបៀន (អហិង្សា) ដល់សត្វលោកទាំងអស់។ មនុស្សក្នុងយុគនេះ គ្មានការកាប់សម្លាប់ គ្មានសង្គ្រាម គ្មានការជិះជាន់កេងប្រវ័ញ្ចអ្នកខ្សោយឡើយ។ គេឃើញទុក្ខអ្នកដទៃ ដូចជាទុក្ខរបស់ខ្លួនឯង។
៤.សច្ចៈ សេចក្តីពិត ឬ ភាពទៀងត្រង់។
ការរក្សាពាក្យសន្យា ការនិយាយតែការពិត និងការរស់នៅស្របតាមក្រឹត្យក្រមនៃធម្មជាតិ។ សច្ចៈ គឺជាជើងដ៏រឹងមាំបំផុត និងសំខាន់ជាងគេបំផុតនៃធម៌។ មនុស្សក្នុងយុគមាស គ្មានការភូតកុហក បោកប្រាស់ ឬលាក់ពុតឡើយ។
ដំណើរនៃការបាក់ជើងធម៌ ឆ្លងកាត់មហាយុគទាំង ៤
ដើម្បីឱ្យមើលឃើញច្បាស់ពីទស្សនវិទ្យានៃ កលិយុគសករាជ ដែលយើងបានពិភាក្សាមកហើយនេះ សូមបង្ហាញពីការបាក់ស្រុតនៃជើងធម៌នេះ ដូចតទៅ ៖
សត្យយុគ (យុគមាស) ៖ ធម៌ឈរជើង ៤ ពេញលេញ (តបៈ, សោចៈ, ទយា, សច្ចៈ)។
ត្រេតាយុគ (យុគប្រាក់) ៖ សេចក្តីអស្មិមានៈ (ការអួតអាង) ចាប់ផ្តើមកើតឡើង ធ្វើឱ្យបាក់ជើងទី ១ គឺ តបៈ។ ធម៌សល់ត្រឹមជើង ៣។
ទ្វាបរយុគ (យុគស្ពាន់) ៖ សេចក្តីជាប់ជំពាក់និងតណ្ហាកើនឡើង ធ្វើឱ្យបាក់ជើងទី ២ គឺ សោចៈ (ភាពបរិសុទ្ធ)។ ធម៌សល់ត្រឹមជើង ២។
កលិយុគ (យុគដែក-យុគបច្ចុប្បន្ន) ៖ សេចក្តីស្រវឹង ភាពលោភលន់ និងសង្គ្រាមគ្របដណ្តប់ ធ្វើឱ្យបាក់ជើងទី ៣ គឺ ទយា (សេចក្តីមេត្តា)។
គោធម៌បច្ចុប្បន្ន គឺកំពុងឈរត្រដាបត្រដួសនៅលើជើងតែ ១ ប៉ុណ្ណោះ គឺជើង សច្ចៈ (សេចក្តីពិត)។ នេះហើយជាមូលហេតុដែលមនុស្សក្នុងយុគនេះ ពោរពេញដោយការកុហកបោកប្រាស់ ព្រោះអធម៌ (ភាពងងឹត) កំពុងព្យាយាមវាយបំបាក់ជើងចុងក្រោយនេះឯង។
រាល់ការព្យាករជតារាសីនៅក្នុងកលិយុគនេះ ហោរាត្រូវដឹងជាមុនថា មនុស្សកំពុងរស់នៅក្នុងសង្គមដែលបាត់បង់សេចក្តីអត់ធ្មត់ (តបៈ) បាត់បង់ភាពបរិសុទ្ធ (សោចៈ) និងខ្វះក្តីមេត្តា (ទយា) ទៅហើយ។ អ្វីដែលហោរាអាចជួយសង្គ្រោះម្ចាស់ជតាបាន គឺការណែនាំឱ្យម្ចាស់ជតាតោងចាប់ឱ្យជាប់នូវជើងទី ៤ គឺ សច្ចៈ (ការរក្សាសីល ៥ និងភាពទៀងត្រង់) ទើបអាចរួចផុតពីមហន្តរាយនៃត្រិយាង្សពិស និងអពមង្គលទាំងពួងបាន។
"ដើមកំណើត កាលបរិច្ឆេទ និងអ្នកបង្កើតកលិយុគសករាជ"
តាមចន្ទគតិ (ប្រតិទិនបុរាណ) ចែងថា កលិយុគសករាជ ចាប់បដិសន្ធិឡើងនៅថ្ងៃ ១ កើត ខែចេត្រ ឆ្នាំប្រមាថិ។ នៅវិនាទីនោះ តារាគ្រោះទាំង ៧ (ព្រះអាទិត្យ ព្រះចន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍) បានមកគោចរជួបជុំគ្នាត្រួតស៊ីគ្នានៅត្រង់ចំណុច ០ អង្សា នៃមេសរាសី (អស្វិនីនក្ខត្តឫក្ស) យ៉ាងអាថ៌កំបាំងបំផុត។
បើគិតតាមសុរិយគតិសាកល (គណនាថយក្រោយ) របស់តារាសាស្ត្រទំនើបតាមប្រតិទិន (Proleptic Julian Calendar) វិនាទីចាប់ផ្តើមនៃកលិយុគសករាជ គឺត្រូវនឹងអធ្រាត្រឈានចូល ថ្ងៃសុក្រ ទី ១៨ ខែកុម្ភៈ ឆ្នាំ មុនគ្រិស្តសករាជ ៣,១០២ ឆ្នាំ។
តើអ្នកណាជាអ្នកបង្កើត កលលិយុគសករាជនេះ?
សករាជនេះមិនមែនត្រូវបាន បង្កើតឡើងដោយអ្នកនយោបាយ ឬស្តេចណាមួយដើម្បីយកមុខមាត់នោះទេ ប៉ុន្តែត្រូវបាន គណនា និងរកឃើញ តាមរយៈចលនាតារាសាស្ត្រ ដោយពពួកមហាឫសី។ អ្នកដែលកត់ត្រានិងចងក្រងសករាជនេះទុកមុនគេបង្អស់ គឺមហាឫសីឈ្មោះ វេទវ្យាសៈ ដែលជាអ្នកតែងគម្ពីរមហាភារតៈ និងគម្ពីរវាល្មីកិ។ ក្រោយមកនៅសតវត្សទី ៥ នៃគ្រិស្តសករាជ មានអ្នកប្រាជ្ញតារាសាស្ត្រឈ្មោះ អាយ៌ភដ្ដៈ បានយកសករាជនេះមកតាក់តែងជារូបមន្តគណិតវិទ្យាយ៉ាងសុក្រឹតបំផុត ដើម្បីប្រើក្នុងការគណនាសំស្ផុដតារាគ្រោះក្នុងគម្ពីរសូរ្យសិទ្ធាន្ត។ (សូមបញ្ជាក់ថា គម្ពីរសូរ្យសិទ្ធាន្តនេះ ខ្ញុំមានជាអក្សរខ្មែរ ជាភាសាសំស្ក្រឹតក្នុងដៃរបស់ខ្ញុំផ្ទាល់ បើពិនិត្យតាមសិលាចារឹកកំផែងណៃ K.374 មានប្រើពាក្យ “វិឞុវសំក្រាន្ដា” ដែលសម្គាល់ដល់វេលាដែលយប់និងថ្ងៃមានពេលស្មើគ្នា។ សិលាចារឹកនោះសរសេរថា “៩៦៤ឝក វ្យរ៑កេត៑ចៃត្រវិឞុវសំក្រាន្ដា” ដែលមានសេចក្ដីសម្រួលថា “ឆ្នាំ៩៦៤មហាសករាជ ថ្ងៃពីរកើត ខែចេត្រ វិសុវសង្ក្រាន្ដ” ដោយ បានយកក្បួនសូរ្យសិទ្ធាន្តនេះឯងមកសម្រាប់ការគណនាឡើង។)
កលិយុគសករាជនេះត្រូវបានកកើត និងប្រកាសប្រើប្រាស់នៅក្នុងដែនដី អារ្យវត៌ៈ ឬតំបន់ជ្រលងនទីគង្គា។ ប្រសិនបើយើងធៀបនឹងផែនទីពិភពលោកបច្ចុប្បន្ន ទីតាំងនេះគឺស្ថិតនៅក្នុង ប្រទេសឥណ្ឌាយ៉ាងពិតប្រាកដ។ ក្រោយមក ដោយសារការផ្សព្វផ្សាយវប្បធម៌ និងក្បួនតារាសាស្ត្រព្រាហ្មណ៍ ក្បួននេះក៏បានហូរចូលមកដល់អាណាចក្រខ្មែរបុរាណ (នគរភ្នំ ចេនឡា ចក្រភពអង្គរ) ហើយត្រូវបានបុព្វបុរសខ្មែរយើងទទួលយកមកអនុវត្ត សម្រាប់ប្រទេសជាតិក្នុងសម័យនោះៗផង។
អធិប្បាយដោយខ្ញុំ ជាកូនសិស្សមកពីសាលាតក្កសិលា។

Comments

Popular posts from this blog

ទំនាក់ទំនងពួកយើង-Contact Us

🖁Welcome to CONTACT US PAGE ! Thanks for reading and reviewing our Angkor Tour Packages Price on our website at   www.mynuonenglishguidesiemreapangkor.com . If you are interested in any Angkor tour packages, You will be asked for your choice of your booking  and number of people for free pick up from SAI airport in SIEM REAP province of Cambodia. Please feel free to contact us for detail information and asking for pick up service at Airport, bus station, Hotel, Guesthouse by dropping your location in Siem Reap Town via our email address and phone number below: Sending an email to Nuon My Mr. (English Speaking Tour Guide) via email address: 📩 angkortempletourguide@gmail.com  An English Speaking Driver Mr. Bunnet. 📩taxibunnet@gmail.com /  📞Telephone +85585922798 /  📞Telephone +85569346415/ For other taxi service around Cambodia, you can call out to Mr. Sophal with Nickname (Tiger Wood) living in Siem Reap province of Cambodia with his business card belo...

(OPTION 1) BOOKING THE PRIVATE TOUR PACKAGE FOR ONE DAY AT ANGKOR ARCHAEOLOGICAL PARK (VIEW THE PRICE👇)

Tour Guide & Transportation Service Fee info below: - A Remoke and driver ( Guests Max 4 pax) Charge  :15.00 USD  - An  English   Speaking Guide Charges : 35.00 USD  - A Car  and driver (Guest Maximum 4-5 pax) Charge : 45.00 USD  - An  English  Speaking Tour Guide service Charges  : 35.00 USD   - A Mini Van  and driver  ( Guest Maximum  5-8 pax) Charge  : 70.00 USD -  An  English  Speaking Tour Guide   Charges : 35.00 USD * Note: The Sunrise at Angkor starts at 4:45 am , it will be added extra charges  to Remoke and driver for 5.00 USD, A Car or Van and driver  Charge for 10.00 USD, And an English speaking tour guide charge 10.00 USD. * Entrance Fee (Temples Pass) is Excluded into the Tour Package.  Confirming your private tour package with us for more detail information. Your Angkor Private Tour Package confirmation with us, You and your friends will get fr...

ចម្លាក់ថ្មភក់ ដ៍ល្អប្រណិតរបស់ ខ្មែរ | ព្រះវិស្ណុផ្ទំលើគ្រុឌ ឆ្លាក់ចុងសតវទី៩

រូបភាព ចម្លាកថ្មភក់ ដ៍ល្អប្រណិតរបស់ ខ្មែរ | ព្រះវិស្ណុផ្ទំលើគ្រុឌ ឆ្លាក់ចុងសតវទី៩  

(OPTION 2) BOOKING THE PRIVATE TOUR PACKAGE FOR TWO DAYS AT ANGKOR ARCHAEOLOGICAL PARK (VIEW THE PRICE👇)

Tour Guide & Transportation Service Fee info below: - A R emoke and Driver  + An English Speaking Tour Guide charge:118.00 USD/ A Remoke and Driver only Charge: 48.00 USD only. - A Car and Driver  + An English English  Speaking  Tour Guide  charge: 143.00 USD/ A Car and Driver Only: 73.00 USD - A  Mini-van 4-8pax + An English Speaking Tour Guide  charge : 155.00 USD/ A Mini Van and Driver Only: 85.00 USD *Note: The Sunrise start at 4:45am , it will be added for extra charged to A Remoke and Driver for 5.00 USD, A Car or Van and Driver 10.00 USD, and An English Tour Guide 10.00 USD. * Entrance Fee (Temples Pass) is Excluded into the Tour Package.  Confirming your private tour package with us for more detail information. Your Angkor Private Tour Package confirmation with us, You and your friends will get free pick up from SAI international Airport and hotel. Those main temples are listing down below from 1 to15 on the first day:  1. Ankgo...

អំពីពួកយើង-About Us

Welcome to "ABOUT US PAGE" We are honored to have an opportunity to provide you with Angkor tour Packages Price information in Angkor Archaeological Park based in Siem Reap Province of Cambodia. We share fair price of tour packages here as well as general knowledges related to education field in Khmer's cultures on our officail webpage at www.mynuonenglishguidesiemreapangkor.com . Thanks for your value time with us. 

ពាក្យ កម្មាភិបាល | Cadre

ពាក្យ "កម្មាភិបាល" in English "cadre" កម្មាភិបាល (ន) មន្រ្តីដឹកនាំ ឬ មន្រ្តីបច្ចេកទេសនៅក្នុងស្ថាប័នណាមួយ។ ឧទាហរណ៍់៖ កម្មាភិបាល ក្រសួងអប់រំ...​​​​​។  ពាក្យនេះប្រើក្នុងសម័យកាល នៃរបបសង្គមនិយម។ ជាក់ស្តែងពាក្យនេះមានប្រើក្នុង សម័យខ្មែរក្រហម។  ឧទាហរណ៍់៖ គាត់ជាអតីតកម្មាភិបាលខ្មែរក្រហម...។ The word "cadre" [ˈkɑːdə, ˈkɑːdr(ə), ˈkadri] NOUN 1. a small group of people specially trained for a particular purpose or profession: "a cadre of professional managers" 2. a group of activists in a communist or other revolutionary organization: "he was an activist in the cadre" a member of an activist group: "two young cadres were elected to the politburo" 3. Small group of trained people a small group of trained people who form the basic unit of a military, political, or business organization: I was part of the cadre for a new armored division.

ចំលាក់សំរឹទ្ធ និង សិល្បៈខ្មែរបុរាណដ៍អស្ចារ្យ | រូបចម្លាក់ព្រះពុទ្ធធ្វើពីមាសនិងសំរឹត | Crown Buddha gilded bronze standing on pedestal

រូបចំលាក់ និង សិល្បៈខ្មែរ | រូបចម្លាក់ព្រះពុទ្ធធ្វើពីមាស និង សំរឹត្ត

រឿងទេវកថានិងប្រវត្តិដើមកំនើតអាណាចក្រអង្គរ ដើមដល់ចុងសម័យអង្គរ | Early to Late Angkor Era Mythology and Histories

  ដើមកំនើតអាណាចក្រអង្គរ ដើមដល់ចុងសម័យអង្គរ ស្តាប់រឿងទេវកថាប្រវត្តិដើមកំនើតអាណាចក្រអង្គរ ដើមដល់ចុងសម័យអង្គរ ដែលបកស្រាយដោយ សាស្រ្តាចារ្យ ចាន់ ភក្តី៖  ពាក្យគន្លឹះ ក្នុងការស្រាវជ្រាវក្នុងវីឌីអូ ​​​{ទេវកថានិងប្រវត្តិដើមដល់ចុងសម័យអង្គរ} ប្រវត្តិស្តេចសំរ៉ែ, ក្បាច់គុណល្បុក្កតោ, លិទ្ធទេវរាជខ្មែរ, ប្រវត្តិស្តេចខ្មែរដើមសម័យអង្គរ ដល់ចុងសម័យអង្គរ, ប្រវត្តិយុទ្ធិគុន ខម,អំបូរសំរ៉ែ, រាជវង្ស មហិន្រ្ធរះបុរះ, ប្រវត្តិស្តេចសៀមនិងឈ្មោះក្នុងរាជវង្សស្តេចខ្មែរ, ប្រវត្តិខ្មែរ្ឥសាន្ត, ប្រវត្តិសង្គ្រាមឈាមដាបពោះដំរី, ប្រវត្តិភូមិព្រះដាក៍, ប្រវត្តិទឹកដីខ្មែរខាងជើងជួរភ្នំដងរែក, ប្រវត្តិរាជវង្ស ត្រសក់ផ្អែម, ប្រវត្តិទឹកដី ភិម៉ៃ , ប្រវត្តិឈ្មោះដើមប្រាសាទអង្គរវត្ត ក្នុងអតីតកាល,  ឈ្មោះប្រាសាទអង្គរវត្តជាភាសា សំស្រ្កឹត,ជំនឿនិងសាសនាខ្មែរក្នុង សម័យអង្គរ, Phimai temple history, Samre King Dynasty family blood, Khmer king dynasty family blood, early and late Angkor Era history, Siemese Kings in Angkor Era history, Devaraja, Trinity or trimoty, and holy spiritual religion in khmer history, Mythology in Angkor Era...

Privacy Policy

🔏Welcome to PRIVACY POLICY PAGE! The Privacy Policy to www.mynuonenglishguidesiemreapangkor.com If you require any more information or have any questions about our privacy policy, please feel free to contact us via email address at ( angkortempletourguide@gmail.com ) At www.mynuonenglishguidesiemreapangkor.com/ , the privacy of our visitors is extreme importance to us. This privacy policy document outlines the types of personal information is received and collected by www.mynuonenglishguidesiemreapangkor.com/  and how it is used. Log Files Like many other Web sites, https://www.mynuonenglishguidesiemreapangkor.com/ makes use of log files. The information inside the log files includes Internet protocol ( IP ) addresses, type of browser, Internet Service Provider ( ISP ), date/time stamp, referring/exit pages, and number of clicks to analyze trends, administer the site, track user’s movement around the site, and gather demographic information. IP addresses, and other such informat...

រឿងទេវកថា បឹងមាលា សង្ខេបសង្គ្រាមកុរុក្សត្រ | Beng Mealea Temple Stone Carving Mythology Part 1

ទេវកថា បឹងមាលា សង្ខេបសង្គ្រាមកុរុក្សត្រ |  Beng Mealea Temple Mythology and History The Stone Sculpture at Beng Mealea Temple Lintel narrative Hinduism mythical legendary  អត្ថបទ សង្ខេបសង្គ្រាមកុរុក្សត្រ។  សំនេរអត្ថបទ លោក # Sakhoeun Thlang ដើម្បីដោះស្រាយនូវចម្ងល់របស់ប្អូនៗជា មគ្គុទ្ទេសក៍​អំពីចម្លាក់ក្បាច់នៃហោជាង១នៃប្រាសាទ បឹងមាលានោះ ខ្ញុំសូមចូលរួមបញ្ជាក់នូវសាច់រឿងនោះដូចតទៅ។ សាច់រឿង​នេះមានដូចតទៅ៖ អវសាននៃសង្រ្គាម៖ កាលដែលកណិស្លាប់ទៅកងទ័ពកុរុ ក៏ខ្ចាត់ខ្ចាយគ្មានអ្នកដឹកនាំ។ ក្រិបាចារ្យ បាន ណែនាំទុរយោធន៍ឲ្យធ្វើសេចក្តីស្ងប់សុខប៉ុណ្ណឹងចុះ​តែ​ទុរយោធន៍បដិសេធនឹងមិនព្រមលត់​ជង្គង់សុំក្តីមេត្តាពីនរណាម្នាក់ឡើយ និង​ឲ្យសល្យ:ជាអ្នកដឹកនាំទ័ពបន្តក្នុងកាលនោះ។ មរណ:ភាពរបស់កណិ បានធ្វើឲ្យពួកបណ្ឌពមានសេចក្តីរីករាយជា​ខ្លាំង។ វេលានោះ ព្រះបាទយុធិស្ឋិ បានសុំខ្លួនធ្វើជាអ្នកនាំទ័ពកណ្តាល ដោយ​ឲ្យ​សត្យកិច្ច:ជាអ្នករក្សាស្លាបស្តាំ, ចាត់ឲ្យធ្ឬស្តទ្យុម័ន ជាអ្នករក្សាស្លាបឆ្វេង, អរជុន ជាអ្នកនាំទ័ពក្រោយ។ ក្នុងគោបំណង វាយលុកតែម្តងយកជ័យឲ្យបាន។ ក្សិណនោះ សល្យ:ក៏ដល់នូវព្រហ្មលិខិតក្នុងគ្រានោះទៅ ក្រោមកូនសររបស់​ព្រះបាទយុធិ...