ក្នុងគេហទំព័រនេះលោកអ្នកនឹងបានស្តាប់ រឿងរ៉ាវ និង រាជវង្ស និង វង់ក្សត្រខ្មែរដែលបាន ចូលរួមកសាង អាណាចក្រខ្មែរ ដែលបកស្រាយដោយ សាស្រ្តាចារ្យ ចាន់ ភក្តី គ្រូបង្រៀន ថ្នាក់ មគ្គុទ្ទេសក៍ ក្នុងខេត្តសៀមរាប។ សូមចុចស្តាប់វីឌីអូ ខាងក្រោម៖
ការកូរសមុទ្រទឹកដោះក្នុងកំណើតអវតារទី២ ព្រះវិស្ណុ កុម៌ (សត្វអណ្តើក) បង្កើតបាន រតនៈវត្ថុ និង វត្ថុទិព្វទាំង១៤យ៉ាង | Kurma Avatar the second incarnation of Lord Vishnu in Khmer Mythology
ក្នុងរឿងទេវកថាខ្មែរស្តីអំពី ការកូរសមុទ្រទឹកដោះ ដែលមានចម្លាក់នៅលើជញ្ជាំងវិចិត្រសាលទិសអាគ្នេយ៍ជាន់ទី១នៅអង្គរវត្ត ក្នុងកំណើតអវតារ ព្រះវិស្ណុ កុម៌ (សត្វអណ្តើក) បង្កើតបាន វត្ថុទិព្វទាំង១៤យ៉ាង៖ វត្ថុទិព្វទាំងនោះមានដូចជា៖ ទី១ កូរចេញ គោ ឧសភរាជ ដែលតំណាងឲ្យ ភាពមានបាន ក្សេមក្សាន្ត និង បំពេញបំណងប្រាថ្នាដល់សត្វលោក។ ទី២ កូរចេញ ផ្កាបណ្ណជាតិ បានថ្វាយទៅព្រះព្រហ្ម និងបានដាំនៅឋានព្រហ្មលោក ដែលមានក្លិនក្រអូបអស្ចារ្យ។ ទី៣ កូរចេញ ដំរីក្បាល៣ ព្ធរាវ័ន ថ្វាយទៅព្រះឥន្រ្ទ ធ្វើជាយាន្តជំនិះរបស់លោក។ ទី៤ កូរចេញ ទេពធីតាបទុមមន្ទាកិណី(ស្រីលក្ស្មី) បានក្លាយជាព្រះមហេសីព្រះវិស្ណុ ដែលសម្រស់របស់នាងល្អគ្មាផ្ទឹមក្នុងឋានសួគ៌ា។ ទី៥ កូរចេញ សេះ ឧច្ច័យស្វរៈ ក្បាល៥ មិនបានថ្វាយទៅព្រះអង្គណាឡើយ ព្រោះជាសេះមានរឹទ្ធអំណាចក្នុងឋានទាំង៣។ ទី៦ កូរចេញ ស្រីទេពអប្សរ សម្រស់ស្អាតៗជាទីគាប់ចិត្តរបស់ទេវនិងអសុរៈទាំងពួង និង តំណាំងឲ្យមន្តស្នេហ៍ និង សម្រស់ភាពបរិសុទ្ធនៅឋានទាំង៣។ ទី៧ កូរចេញ ធ្នូទិព្វ ថ្វាយទៅព្រះវិស្នុធ្វើជាក...